សម្រាប់ទូរស័ព្ទបើត្រឹមតែមាន កម្លាំងខ្លាំងក្លា លក្ខណៈពិសេសជាច្រើន តែថ្មវិញមានគុណភាពអន់ ធ្វើឱ្យអ្នកឧស្សាហ៍សាកថ្ម មិនអាចចេញឆ្ងាយពីឆ្នាំងសាកនោះ ក៏មិនកើតដែរ។ ខណៈឆ្នាំ 2016 កៀកជិតមក ដល់នោះ អ្នកអាចនឹងមានចំងល់បានថា តើក្រុមហ៊ុនណាខ្លះ ដែលអាចផលិត ទូរស័ព្ទដែលមានកំលាំងថ្មខ្លាំង និងល្អជាងគេ។ តាមរយៈ ការប្រៀបធៀប ល្បឿនសាកថ្ម និងសមត្ថភាពកាន់ថ្ម របស់ទូរស័ព្ទ ទាំងប្រាំម៉ូឌែលនោះ គេបានរកឃើញទូរស័ព្ទ ចំនួនប្រាំម៉ូឌែលគឺ BlackBerry Priv ,Galaxy Note 5, LG V10, Nexus 6P និង Xperia Z5 Premium ។
BlackBerry Priv
BlackBerry Priv ប្រើថ្មប្រភេទ Li-Ion 3410mAh ប្រើពេលសាកថ្មប្រមាណ 160នាទី និងអាចទុក ចោលបានប្រមាណ 160ម៉ោង ។ សម្រាប់ការលេងអ៊ីធើណេតវិញ វាអាចកំដរយើងបាន ប្រមាណ 450នាទី វាអាចលេងហ្គេមបានប្រហែល 340 នាទី និងអាចមើលវីដេអូបាន 480នាទី។
Galaxy Note 5
Galaxy Note 5 ប្រើប្រាស់ថ្មប្រភេទ Li-Ion 3000mAh អាចសាកថ្មពេញក្នុងរយៈពេល 89នាទី និងអាចទុកចោល បានប្រមាណ 180ម៉ោង។ សម្រាប់ការលេងអ៊ីនធើណេតវិញ វាអាចកំដរយើងបានប្រមាណ 560នាទី វាអាចលេងហ្គេមបានប្រមាណ 520នាទី និងអាចមើលវីដេអូបាន 652នាទី។
LG V10
LG V10 ប្រើបា្រស់ថ្មប្រភេទ Li-Ion 3000mAh ដែលត្រូវការពេល 82នាទីដើម្បីសាកបានពេញ និងអាចទុកចោលបានប្រមាណ 150 ម៉ោង។ សម្រាប់ការលេងអ៊ីនធើណេតវិញវាអាចលេងបាន 9ម៉ោងនិង 49នាទី អាចកំដរយើងលេងហ្គេមបាន ប្រមាណ 330នាទី និងអាចមើលវីដេអូបាន ប្រមាណ 350នាទី។
Nexus 6P
Nexus 6P ប្រើប្រាស់ថ្មប្រភេទ Li-Po 3450នាទី ដែលចំណាយពេលសាកថ្មពេញ 128នាទី និងអាចទុកចោលបាន ប្រមាណ 220ម៉ោង។ វាអាចកំដរយើងលេង អ៊ីនធើណេតបានប្រមាណ 6ម៉ោងនិង 37នាទី ហើយវាអាចលេងហ្គេមបាន 370នាទី និងអាចមើលវីដេអូបានប្រមាណ 420នាទី។
Xperia Z5 Premium
Xperia Z5 Premium ប្រើប្រាស់ថ្មប្រភេទ Li-Ion 3430mAh ដែលអាចសាកថ្មពេញក្នុងរយៈពេល 125នាទី និងអាចទុកចោល បានប្រមាណ 160ម៉ោង។ សម្រាប់ការប្រើប្រាស់អ៊ីនធើណេតវិញ បានប្រមាណ 475នាទី និងអាចលេងហ្គេមបាន ប្រមាណ 370នាទី និងអាចមើលវីដេអូបានរយៈពេល 340នាទី។
បន្ទាប់ពីធ្វើការប្រៀបធៀប រួចយើងអាចកត់សម្គាល់ឃើញ ថាទូរស័ព្ទដែលមានថាមពលថ្មល្អ និង អាចសាកថ្មបានលឿន ជាងគេនោះគឺមាន Galaxy Note 5 ,Nexus 6P និង Xperia Z5 Premium ហេតុដូច្នេះហើយប្រសិនបើជាអ្នកប្រើប្រាស់ មិនចូលចិត្តសាកថ្មញឹកញ៉ាប់នោះ អ្នកអាចពិចារណា ទៅលើកំពូលទូរស័ព្ទទាំងប្រាំម៉ូឌែល នេះបាន។ បើប្រៀបធៀបជាមួយ ស្មាតហ្វូននៅឆ្នាំមុន ទូរស័ព្ទនៅឆ្នាំនេះ អាចកាន់ថ្មបានយូរ និងសាកថ្មរហ័សល្អ ស្តែងចេញពីភាព យកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនផលិតទូរស័ព្ទ។