កាលពីខែសីហា បណ្ដាញសង្គម Facebook បានចេញកម្មវិធី Facebook Mentions សម្រាប់ iOS ដែលអាចឲ្យ Page ផ្លូវការ (Verified) របស់សាធារណជន (Public Figures) តែប៉ុណ្ណោះអាចផ្សាយវីដេអូបន្តផ្ទាល់បាន (Live Video)។ ចាប់តាំងពីពេលនោះ អ្នកសិល្បៈ កីឡាករ អ្នកនយោបាយ មនុស្សមានឥទ្ធិពល រាប់ម៉ឺននាក់បានផ្សាយផ្ទាល់វីដេអូរបស់ខ្លួនពីព្រឹត្តិការណ៍កំពុងកើតឡើង។
ពេលនេះកាន់តែទូលំទូលាយជាងមុន Facebook អនុញ្ញាតឲ្យរាល់ Page ផ្លូវការទាំងអស់ (Verified Page) ទាំងក្រុមបាល់ទាត់ សារព័ត៌មាន ម៉ាកផលិតផល (brand) និង Page ផ្សេងៗទៀត អាចផ្សាយវីដេអូផ្ទាល់ជុំវិញព្រឹត្តិការណ៍កំពុងកើតឡើងបាន (ការប្រកាស, ព័ត៌មានទាន់ហេតុការណ៍, វីដេអូ fan, ការសម្ពោធផលិតផល -ល-)។
ដើម្បី Live Video អ្នកគ្រាន់តែចុចលើប៊ូតុង “Publish” រួចជ្រើសយក “Live Video”។ អ្នកក៏អាចសរសេរពណ៌នាបន្ថែមលើវីដេអូដែលអ្នកកំពុងផ្សាយផ្ទាល់ដែរ។ Fan អាចចូល comment ក្រោមវីដេអូបានជាធម្មតា។
ទោះបីយ៉ាងណាក៏ដោយ មុខងារ Live Video សម្រាប់ Page ផ្លូវការទាំងអស់នេះមានសម្រាប់តែកម្មវិធី Facebook សម្រាប់ iOS ប៉ុណ្ណោះ។
Verified Page គឺជា Page ផ្លូវការដែល Facebook ទទួលស្គាល់ ដោយមានសញ្ញាគ្រីសតូចពីខៀវនៅជាប់ឈ្មោះ៕
កុំភ្លេចសាកល្បង Live Video លើ Page របស់អ្នកណា៎!
0 comments:
Post a Comment