កាន់តែរីករាយ កាន់តែឈ្នះពី AFBCASH!

Monday, December 14, 2015

AFBCASH: កំពូល​ទូរស័ព្ទ ដែល​មាន​ថ្ម​ល្អ​បំផុត ប្រចាំ​ឆ្នាំ 2015 នេះ​ បាន​ទៅ​លើ​ទូរស័ព្ទ​ណា​ខ្លះ?

សម្រាប់ទូរស័ព្ទ​បើ​ត្រឹម​តែ​មាន កម្លាំង​ខ្លាំង​ក្លា លក្ខណៈ​ពិសេស​ជា​ច្រើន តែ​ថ្ម​វិញ​មាន​គុណ​ភាព​អន់ ធ្វើ​ឱ្យ​អ្នក​ឧស្សាហ៍​សាកថ្ម មិន​អាច​ចេញ​ឆ្ងាយ​ពី​ឆ្នាំង​សាក​នោះ ក៏​មិន​កើត​ដែរ។ ខណៈឆ្នាំ 2016 កៀក​ជិត​មក ដល់​នោះ អ្នក​អាច​នឹង​មាន​ចំងល់បានថា តើក្រុមហ៊ុនណាខ្លះ ដែលអាចផលិត ទូរស័ព្ទដែលមានកំលាំង​ថ្ម​ខ្លាំង​ និងល្អ​ជាង​គេ​។ តាមរយៈ ការប្រៀបធៀប ល្បឿនសាកថ្ម និងសមត្ថភាពកាន់ថ្ម របស់ទូរស័ព្ទ ទាំង​ប្រាំ​ម៉ូឌែលនោះ គេបានរកឃើញទូរស័ព្ទ ចំនួនប្រាំម៉ូឌែលគឺ BlackBerry Priv ,Galaxy Note 5, LG V10, Nexus 6P និង Xperia Z5 Premium ។
cover
BlackBerry Priv
Blackberry Priv
BlackBerry Priv ប្រើថ្មប្រភេទ Li-Ion 3410mAh ប្រើពេលសាកថ្មប្រមាណ 160នាទី​​ និងអាចទុក ចោល​​បានប្រមាណ 160ម៉ោង ។ សម្រាប់ការលេងអ៊ីធើណេតវិញ វាអាចកំដរយើងបាន ប្រមាណ​​ 450​នាទី វាអាចលេងហ្គេមបានប្រហែល 340 នាទី និងអាចមើលវីដេអូបាន 480នាទី។
Galaxy Note 5
samsung-galaxy-note-5-review-1989.0
Galaxy Note 5 ប្រើប្រាស់ថ្មប្រភេទ Li-Ion 3000mAh អាចសាកថ្មពេញក្នុងរយៈពេល 89នាទី និងអាច​ទុក​ចោល បានប្រមាណ 180ម៉ោង។ សម្រាប់ការលេងអ៊ីនធើណេតវិញ វាអាចកំដរយើងបានប្រមាណ 560នាទី វាអាចលេងហ្គេមបានប្រមាណ 520នាទី និងអាចមើលវីដេអូបាន 652នាទី។
LG V10
 LG-V10-752x420
LG V10 ប្រើបា្រស់ថ្មប្រភេទ Li-Ion 3000mAh ដែលត្រូវការពេល 82នាទីដើម្បីសាកបានពេញ និង​អាច​ទុក​ចោលបានប្រមាណ 150 ម៉ោង។ សម្រាប់ការលេងអ៊ីនធើណេត​វិញវាអាចលេងបាន 9ម៉ោងនិង 49នាទី អាចកំដរយើងលេងហ្គេមបាន ប្រមាណ 330នាទី និងអាចមើលវីដេអូបាន ប្រមាណ 350នាទី។
Nexus 6P
nexus_6p_diagonal
Nexus 6P ប្រើប្រាស់ថ្មប្រភេទ Li-Po 3450នាទី ដែលចំណាយពេលសាកថ្មពេញ 128នាទី និងអាចទុក​ចោល​បាន ប្រមាណ 220ម៉ោង។ វាអាចកំដរយើងលេង អ៊ីនធើណេត​បានប្រមាណ 6ម៉ោងនិង 37នាទី ហើយវាអាចលេងហ្គេមបាន 370នាទី និងអាចមើលវីដេអូបានប្រមាណ 420នាទី។
Xperia Z5 Premium
sony-xperia-z5-premium-dos-reflets
Xperia Z5 Premium ប្រើប្រាស់ថ្មប្រភេទ Li-Ion 3430mAh ដែលអាចសាកថ្មពេញក្នុងរយៈពេល 125នាទី និងអាចទុកចោល បានប្រមាណ 160ម៉ោង។ សម្រាប់ការប្រើប្រាស់អ៊ីនធើណេតវិញ បាន​ប្រមាណ 475នាទី និងអាចលេងហ្គេមបាន ប្រមាណ 370នាទី និងអាចមើលវីដេអូបានរយៈពេល 340នាទី។
បន្ទាប់ពីធ្វើការប្រៀបធៀប រួចយើងអាចកត់សម្គាល់ឃើញ ថាទូរស័ព្ទដែលមានថាមពលថ្មល្អ និង អាច​សាក​ថ្មបានលឿន ជាងគេនោះគឺមាន Galaxy Note 5 ,Nexus 6P និង Xperia Z5 Premium ហេតុ​ដូច្នេះហើយប្រសិនបើជាអ្នកប្រើប្រាស់ មិនចូលចិត្តសាកថ្មញឹកញ៉ាប់នោះ អ្នកអាចពិចារណា ទៅលើ​កំពូល​ទូរស័ព្ទទាំងប្រាំម៉ូឌែល នេះបាន។ បើប្រៀបធៀបជាមួយ ស្មាតហ្វូននៅឆ្នាំមុន ទូរស័ព្ទនៅឆ្នាំនេះ អាចកាន់ថ្មបានយូរ និងសាកថ្មរហ័សល្អ​ ស្តែងចេញពីភាព យកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ។

0 comments:

Post a Comment

ឈ្នះៗ!!