ត្រង់ចំនុចនេះ មិត្តអ្នកអាន មួយចំនួនតូច ប្រហែលជា មិនសូវ ខ្វល់ទេ នៅពេលដែល អស់ថ្ម ស្មាតហ្វូនម្តងៗ ដឹងតែ ដាក់សាក ហើយបើត្រៀម ទៅកន្លែង ណាមួយ តែងសាកថ្ម ទុកចោល ដើម្បីទុក ប្រើប្រាស់ ហើយមិនសូវ ខ្វល់ថាថ្ម នៅសល់ប៉ុន្មាន ភាគរយទេ ដឹងតែ ដាក់សាកដល់ 100 ភាគរយ ដកចេញ និងចំនុច មួយទៀត អ្នកប្រើប្រាស់ មួយចំនួន អាចសាក ទុកចោល ពេញ មួយយប់។
ការសាកបញ្ចូលថ្មនេះ ពិតជាសំខាន់ ដល់ថ្មស្មាតហ្វូន របស់អ្នក ដូចនេះ អ្នកត្រូវ តែខ្វល់ ហើយ យើងក៏ចង់ ពីគន្លឹះខ្លះៗ ក្នុងការ ថែរក្សាថ្ម ស្មាតហ្វូននេះ ដល់អ្នក ទាំងអស់ គ្នាដែរ ដូចនេះ សូមអាន ការណែនាំ ខាងក្រោម៖
- ឈប់ប្រើដុំសាក ឬខ្សែសាក ក្លែងក្លាយ ឬរបស់ ដែលគ្មាន ម៉ាកត្រឹមត្រូវ
វាអាចបណ្តាលឲ្យស្មាតហ្វូនអ្នកឆាប់ក្តៅ ងាយខូចថ្ម និងម៉ាស៊ីន ស្មាតហ្វូន។
- កុំប្រើស្មាតហ្វូន ពេលកំពុងសាកថ្ម
ពេលសាកថ្ម ថាមពលកំពុងចូលថ្ម ហើយបើអ្នក ប្រើទៀត កំលាំងបញ្ចូល វាមិន ប្រក្រតី ក៏អាចមាន បញ្ហាដែរ ចំពោះថ្ម។
- កុំសាកស្មាតហ្វូនចោល ពេញមួយយប់
សម្រាប់ស្មាតហ្វូនខ្លះ មានមុខងារ បិទមិនទទួល ថាមពលថ្ម នៅពេល សាកពេញ តែពេលខ្លះ ក៏វា Error ដូចនេះ ថាមពលថ្ម អាចបុក ចូលខ្លាំង ហើយធ្វើ ឲ្យថ្មក្តៅ ឬអាចប៉ោង នៅពេល ជាប់បញ្ហានេះ ច្រើនដង។
- អ្នកគួរបិទបើក ស្មាតហ្វូនម្តងក្នុងមួយសប្តាហ៍
ប្រព័ន្ធដំនើរការស្មាតហ្វូន ពេលខ្លះក៏មាន បញ្ហាដែរ ដូចនេះ អ្នកត្រូវបិទ បើកវា ដើម្បីជៀសវាង មុខងារខ្លះ មិនដំនើរការ ឲ្យវាដំនើរការ ឡើងវិញ ដូចអ្វីដែល យើងរៀបរាប់ ក្នុងចំនុចទី 4 ។
- ព្យាយាមកុំឲ្យស្មាតហ្វូនរលត់
បើសិនជាស្មាតហ្វូនអ្នកនៅសល់ត្រឹម ចន្លោះពី 20 ភាគរយ ដល់ 50 ភាគរយ អ្នកគួរ តែយក ដាក់សាក។ កុំទុកដល់ រលត់ វាអាចធ្វើ ឲ្យថ្មរបស់អ្នក លែងកាន់ ហើយពេល សាកបញ្ចូលថ្ម ក៏ងាយឡើង កម្តៅដែរ ខុសពីធម្មតា។
- ជៀសវាងកុំឲ្យស្មាតហ្វូនឡើងកម្តៅខ្លាំង
វិធីបង្ការយើងបានរៀបរាប់នៅខាងលើនេះហើយ អ្នកអាចអាន ពីចំនុចទី 1 មកក្រោម ដើម្បីជៀសវាង កុំឲ្យស្មាតហ្វូន ឡើងកម្តៅខ្លាំង ប៉ះពាល់ ដល់ថ្ម។
អ្នកទាំងអស់ អាចអនុវត្តិន៍ តាមគន្លឹះប៉ុន្មាន ខាងលើនេះ អ្នកនឹងទទួល បានការ ប្រើប្រាស់ដ៏ប្រសើរ ហើយថ្ម ស្មាតហ្វូន របស់អ្នក ក៏មិនងាយខូច ឬមិនកាន់ ថ្មដែរ។ ប្រសិនជា អ្នកមាន គន្លឹះអ្វី ផ្សេងៗទៀត អ្នកអាច ចែករំលែក ដោយផ្តល់ ជាមតិបាន នៅខាងក្រោម។
0 comments:
Post a Comment