សម្រាប់អនាគតខាងមុខ ទឹកនោមអាចជាប្រយោជន៍សម្រាប់មនុស្ស ដោយពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញពីបច្ចេកទេសបង្កើតថាមពលដោយប្រើប្រាស់ទឹកនោមអាចសាកថ្មទូរសព្ទបាន។
បច្ចេកទេសថ្មី ឈ្មោះថា ” Socks ” គឺជាស្បែកជើងដែលបង្កើតថាមពលអគ្គិសនីអាចសាកថ្មទូរសព្ទដៃបានដោយប្រើប្រាស់ទឹកនោមបង្កើតដោយសាកលវិទ្យាល័យ West of England ប្រទេសអង់គ្លេស។ លក្ខណៈពិសេសដែលអាចឲ្យស្បែកជើង Socks អាចបង្កើតថាមពលសាកទូរសព្ទដៃបាននោះគឺដោយវាមានបំពាក់នូវ បន្ទះ Micro Fuel Cell (MFCs) ដែលជាឧបករណ៍ម្យ៉ាងបម្លែងសរីរាង្គដែលជាទឹកនោមទៅជាថាមពលអគ្គិសនីបាន។
តាមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៃមជ្ឈមណ្ឌលជីវឥន្ធនៈ Bristol BioEnergy នៃសាកលវិទ្យាល័យ West of England ដដែលបានឲ្យដឹងថា MFCs ប្រើប្រាស់នូវពពួកបាក់តេរីដែលចេញពីសំណល់រាវដោយបម្លែងទៅជាអគ្គិសនីបាន។ ដំណើរការរបស់វា គឺនៅពេលដែលគេពាក់ស្បែកជើង Socks ដើរពេលនោះទឹកនោមក៏បានបូមមកលើបន្ទះបម្លែង MFCs រួចក៏បង្កើតបានជាកម្លាំងអគ្គិសនីផ្ទាល់តែម្ដង។
យ៉ាងណាក្ដី ចំពោះបច្ចេកទេស Socks គ្រាន់តែបង្កើតឡើងជាគម្រូប៉ុណ្ណោះ ហើយអ្នកវិទ្យាសាស្ត្រសង្ឃឹមថាវានឹងអាចប្រើប្រាស់ជាផ្លូវការបាន ព្រោះថាមពលអគ្គិសនីបង្កើតដោយ Socks គឺនៅមានលក្ខណៈខ្សោយ៕
0 comments:
Post a Comment