Apple ទើបតែបានបញ្ចេញ កំណែទម្រង់ អាប់ដេតថ្មី គឺប្រព័ន្ធ ប្រតិបត្តិការ iOS9.2 ដែលពាំនាំ មកជាមួយ មុខងារថ្មីៗ មួយចំនួន ហើយក៏មាន ការដោះស្រាយ បញ្ហាបន្តិច បន្តួច ដែលមាន នៅលើប្រព័ន្ធ ប្រតិបត្តិការ កន្លងមក នេះដែរ។
សម្រាប់មិត្តអ្នកអាន ដែលប្រើប្រាស់ iPhone ឬ iPad ដែលបាន Jailbreak រួច មិនអាចធ្វើការ ដំឡើងតាមរយៈ ស្មាតហ្វូន ឬថេប្លេតផ្ទាល់ នោះទេ ទាល់តែអ្នក ដោតចូល កុំព្យូទ័រ និងប្រើប្រាស់ កម្មវិធី iTunes ទើបអាច អាប់ដេតបាន ហើយសម្រាប់ អ្នកប្រើ iPhone ឬ iPad ដែលមិន ទាន់បាន Jailbreak នោះ អ្នកអាច ធ្វើការ អាប់ដេតបាន តាមរយៈ ស្មាតហ្វូន ឬថេប្លេតរបស់ អ្នកផ្ទាល់។
សម្រាប់កំណែទម្រង់អាប់ដេតថ្មីនេះ មានដូចជា៖
- អាចផ្ទេររូបភាព ឬវីដេអូ ពីម៉ាស៊ីនថត DSLR ដោយផ្ទាល់ ចូល iPhone ឬ iPad
- កម្មវិធីផ្សេងៗ កាន់តែច្រើន នឹងអាចរួមបញ្ចូល ត្រង់កន្លែង Share
- Siri អាចនិយាយភាសាអារ៉ាប់បាន
- កម្មវិធី iBook អាចប្រើជាមួយ 3D Touch
- អាចដោតភ្ជាប់ពីកាមេរ៉ា ផ្ទេររូបពី កាមេរ៉ាចូល iPhone
នៅមានកំណែទម្រង់ មួយចំនួន ដែលតូចតាច ដូចនេះយើងមិន បានរៀបរាប់ទេ តែអ្នកអាចឃើញ មានក្នុង រូបខាងលើ។ អ្នកមិនគួរ អាប់ដេត ឡើងទេ ដោយសារ iOS9.2 នេះ មិន ទាន់អាច Jailbreak បាន ហើយណាមួយ កំណែទម្រង់ ថ្មីនេះ ក៏គ្មានអ្វី ជាសំខាន់សម្រាប់ការ ប្រើប្រាស់ ទូទៅដែរ ដូចនេះ អ្នកអាច ចាំដល់ ពេលអាច Jailbreak បាន ចាំដំឡើង ក៏បានដែរ។
0 comments:
Post a Comment