កាន់តែរីករាយ កាន់តែឈ្នះពី AFBCASH!

Thursday, December 10, 2015

AFBCASH: លេច​ចេញ​រូបរាង​ដំបូង​របស់ Galaxy S7 និង S7 Plus ហើយ

ពេលវេលា ដូចជាដើរលឿន​ខ្លាំង​ណាស់ ព្រោះអី Galaxy S6 នៅ​កំពុង​តែ​ទទួល​បាន​ការ ពេញ​និយម​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​ក្រុមហ៊ុន Samsung ​ទំនង​ជា​ត្រៀម​ខ្លួន រួច​ហើយ​ក្នុង​ការ បង្កើត Galaxy S7​។ បើតាមគម្រោង Galaxy S7 អាចនឹងបង្ហាញខ្លួន នៅដើមឆ្នាំ 2016 ខាងមុខនេះ ចំណែកឯ លក្ខណៈ​សម្បត្តិរបស់វា ត្រូវបានប្រភពបរទេស មួយចំនួនបង្ហើបឱ្យដឹងបណ្តើរ​ៗហើយ។
cover
កាលពីពេលថ្មីៗនេះមាន ប្រភពបរទេសមួយបាន បង្ហើបពីលក្ខណៈសម្បត្តិ មួយចំនួនចំនួន​របស់​ទូរស័ព្ទ​ម៉ូឌែលនេះ។ បើតាមការឱ្យដឹង Galaxy S7 មានពីរម៉ូឌែលគឺ S7 និង S7 Plus ដោយ ​Galaxy S7 មាន​បណ្តោយ 143.37 មីលីម៉ែត្រ ទទឹង 70.8 មីលីម៉ែត្រ និងមានកម្រាស់ប្រមាណ 6.94 មីលីម៉ែត្រ អមដោយអេក្រង់ទំហំ 5.7 អ៊ីង ប៉ុនទៅនឹងទំហំអេក្រង់របស់ Galaxy Note 5 ផងដែរ។ ចំណែក​​ឯ S7 Plus វិញ វាមានបណ្តោយ 163.32 មីលីម៉ែត្រ ទទឹង 82.01 មីលីម៉ែត្រ ហើយកម្រាស់​វិញ រាង​ក្រាស់​បន្តិច ពោលគឺវាមានកម្រាស់ 7.82 មីលីម៉ែត្រ អមដោយអេក្រង់ធំ ដល់ទៅ 6 អ៊ីង។ ពិនិត្យ​ទៅមើល​រូបរាង ដែលបានលេចចេញនេះ យើងឃើញថាវាស្រដៀងទៅនឹង Galaxy S6 ណាស់ ក៏ប៉ុន្តែ​កែង​ទូរស័ព្ទ មានសភាពទាលជាង ហើយប៊ូតុង Home ក៏មានរាងចតុកោណកែងផងដែរ។
gsmarena_003
បើតាមការប៉ាន់ស្មានម៉ូឌែល Galaxy S7 នេះអាចនឹងប្រើប្រាស់ បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ប្រភេទ Snapdragon 820 ឫប្រភេទឈីប Exynos 8890 របស់ក្រុមហ៊ុនផ្ទាល់ក៏មិនដឹង។ ប៉ុន្តែយើង​នៅ​​មិន​ទាន់​ដឹងថាស្មាតហ្វូនជំនាន់ក្រោយនេះ នឹងមានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មី អ្វីខ្លះនោះទេ  មាន​តែរង់ចាំតាមដានជាមួយ ខេមបូទាំងអស់គ្នាណា។

0 comments:

Post a Comment

ឈ្នះៗ!!