កាន់តែរីករាយ កាន់តែឈ្នះពី AFBCASH!

Thursday, December 10, 2015

AFBCASH: ពិត​ជា​​អស្ចារ្យ Xiaomi Mi 5 លេច​ចេញ​លក្ខណៈ​សម្បត្តិ​និង​រូបរាង​កាន់​តែ​ស្រស់​ស្អាត​ទៀត

បន្ទាប់ពីក្រុមហ៊ុនធំៗដ៏ទៃ បាន​បញ្ចេញ​នូវ​កំពូល ទូរស័ព្ទ​ដែលបានបំពាក់​ដោយ​​បច្ចេក​​វិទ្យា​ថ្មីៗ​រួច​មក​ក្រុម​ហ៊ុន Xiaomi ក៏​បាន​បង្ហាញ​ពី​គម្រោង​របស់​ខ្លួន សម្រាប់​ម៉ូដែល Mi 5 ដែរ។ មិន​ត្រឹម​តែ​មាន​បច្ចេកវិទ្យា​ថ្មី ទំនើប​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​មាន​រូប​រាង​កាន់​តែ​ស្រស់ ស្អាត​ទៀត​ផង។
Capture
សម្រាប់ទីផ្សារបច្ចេកវិទ្យា ដែលកំពុងមានការប្រកួត ប្រជែងយ៉ាងខ្លាំងនោះ ក្រុមហ៊ុន Xiaomi ក៏​មិន​ធម្មតា​​ដែរ។ តាម​ប្រភពបរទេស​មួយបាន ប្រាប់ឱ្យដឹងថាក្រុមហ៊ុននេះ នឹងបំពាក់នូវបច្ចេកថ្មីៗ​មិនឱ្យ​ចាញ់​ក្រុមហ៊ុន ដ៏ទៃឡើយ។ តាមពាក្យចចាមអារាម ក្រុមហ៊ុននឹងបំពាក់នូវបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Qualcomm គឺបច្ចេកវិទ្យា Snapdragon Sense ID។ ដែលជាច្ចេកវិទ្យាស្កេនក្រយ៉ៅដៃថ្មី ដែល​អាច​ស្កេន​បាន​កាន់ តែមានប្រសិទ្ធិភាពជាងមុន ហើយវាអាចដំណើរការស្កេនបានទាំងលើកញ្ចក់ ហើយទាំង​នៅ​លើលោហៈធាតុ អាលុយមីញ៉ូម សូម្បីតែលើផ្លាស្ទិចក៏វាអាចដំណើរការបានដែរ។ ចំណែករូបរាង​របស់​វាវិញ ក៏ត្រូវបានលេចចេញ ផ្នែកខាងមុខដែលមើលទៅ វាមានការកែប្រែប៊ូតុង Home ដែលមើល​ទៅកាន់តែស្រស់ ស្អាតថែមទៀត។
xiaomi
ប៉ុន្តែកាលពីថ្ងៃទី8 ខែធ្នូនេះប្រភពដដែលបាននិយាយថាមើលទៅបច្ចេក​វិទ្យា Snapdragon Sense ID នេះក្រុមហ៊ុនទំនងជានឹង មានការរារែក ហើយក៏ប្រហែលជានឹង អាចបោះបង់ចោលនូវ គម្រោងដាក់​បញ្ចូល បច្ចេកវិទ្យានេះដែរ។
សង្ឃឹមថាក្រុមហ៊ុនអាច នឹងពិចារណាក្នុងការ ដាក់បញ្ចូលនូវបច្ចេកវិទ្យា នេះវិញនោះ Mi 5 ប្រហែល​ជា​នឹង​ក្លាយជាកំពូលស្មាតហ្វូនដ៏ពេញនិយម មិនខាន។ បើតាមការបង្ហើបឱ្យដឹង​ក្រុមហ៊ុននឹងដាក់បង្ហាញ​ម៉ូដែល​នេះ នៅដើមឆ្នាំក្រោយ អាចចុងខែមករា ឫដើមខែកុម្ភៈខាងមុខនេះហើយ។

0 comments:

Post a Comment

ឈ្នះៗ!!