កាន់តែរីករាយ កាន់តែឈ្នះពី AFBCASH!

Saturday, December 12, 2015

​អាច​​ភ្ញាក់​ផ្អើល​ពេល​ដឹង​ការ​ពិត​​ទាំង​​​៥យ៉ាង​ អំពី​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​

ប្រព័ន្ធ​ប្រតិបត្តិការ​ Android ដែល​កំពុង​ដើរ​លើ​ទូរសព្ទ​របស់​អ្នក​សព្វ​ថ្ងៃ​នេះ​ មាន​រឿង​រ៉ាវ​ជា​ច្រើន​ទាក់​ទង​នឹង​វា​ដែល​មនុស្ស​មួយ​ចំនួន​ប្រហែល​មិន​បាន​ដឹង។ ​​ខាង​ក្រោម​នេះ​​គឺ​ជា​ការ​ពិត​ប្រាំ​​យ៉ាង​អំពី​ Android ដែល​ដឹង​ហើយ​អាច​ភ្ញាក់​ផ្អើល៖

១. Android 3.0 មិន​ដែល​ដើរ​លើ​ទូរសព្ទ​៖

androidpit-sony-tablet-p-w782

​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android បច្ចុប្បន្ន​​អាច​ដើរ​នៅ​លើ​ នាឡិកា​ដៃ​ ទូរទស្សន៍​ ​ទូរសព្ទ​ និង​ឡាន​ ប៉ុន្តែ​ Android 3.0 ​គេ​មិន​ដែល​ឃើញ​ដើរ​លើ​ទូរសព្ទ​នោះ​ឡើយ។ Android 3.0 Honeycomb បង្កើត​ឡើង​សម្រាប់​តែ​ Tablet ប៉ុណ្ណោះ​ ដូច​ជា​ Sony Tablet P, HTC Jetstream និង​ ASUS Eee pad។


២. Android 1.0 មាន​ឈ្មោះ​ខុស​គេ៖

androidpit-android-early-versions-w782


ប្រព័ន្ធ​ប្រតិបត្តិការ​ Android គ្រប់​ជំនាន់​ទាំង​អស់​គឺ​សុទ្ធ​តែ​ដាក់​ឈ្មោះ​តាម​ ឈ្មោះ​របស់​បង្អែម​ លើក​លែង​តែ​ Android 1.0 ដែល​មាន​ឈ្មោះ​ខុស​ពី​គេ​ គឺ​ “Alpha” ឬ “Astro Boy”។


​៣. Android គឺ​ជា​មនុស្ស​ប្រុស៖​

android-bugdroids-angry_teaser-w628


មាន​វចនានុក្រម​ជា​ច្រើន​បាន​ឲ្យ​និយមន័យ​ Android ថា​ជា​មនុស្ស​យន្ត​ដែល​មាន​រូបរាង​ដូច​ជា​មនុស្ស​ ហើយ​គឺ​មនុស្ស​ប្រុស​ថែម​ទៀត​ផង។


៤. Android មិន​មែន​បង្កើត​ឡើង​សម្រាប់​ស្មាតហ្វូន​ឡើយ៖​

andy-rubin-japan


កាល​ពី​​ឆ្នាំ​២០១៣​ អ្នក​បង្កើត​ Android លោក​ Andy Rubin បាន​ថ្លែង​ប្រាប់​ដល់​ទស្សនិកជន​នៅ​ក្នុង​ទីក្រុង​តូក្យូ​ថា​ Android បច្ចុប្បន្ន​នេះ​​មិន​មែន​បង្កើត​ឡើង​សម្រាប់​​ស្មាតហ្វូន​ឡើយ។ ​ផ្ទុយ​ទៅ​វិញ​ វា​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​​កាមេរ៉ា​ឆ្លាត​វ័យ​ ​​គំនិត​នៅ​ពេល​នោះ​គឺ​គេ​ចង់​​ភ្ជាប់​ ​រវាង​កាមេរ៉ា​និង​កុំព្យូទ័រ​ ដើម្បី​ Upload រូបថត​ចូល​ទៅ​ក្នុង​ Android Datacenter។ ដោយ​សារ​តែ​ទីផ្សារ​កាមេរ៉ា​​មាន​ការ​ថមថយ​ទើប​ Rubin សម្រេច​ចិត្ត​ងាក​មក​រក​ស្មាតហ្វូន​វិញ។


៥. ​Android ធ្វើ​ការ​ក្នុង​លំហ​អាកាស៖​​​​​​​​​​​​​​​

phonesat-w628


នៅ​ឆ្នាំ​២០១៣​ អង្គការ​ណាសា​បាន​បង្ហោះ​​ផ្កាយរណប​ PhoneSats ដែល​ជា​ផ្កាយ​រណប​​មួយ​ប្រភេទ​មាន​តម្លៃ​ថោក​ ហើយ​វា​ដើរ​ដោយ​ប្រព័ន្ធ​ការ Android។ ផ្កាយរណប​ PhoneSats​​ មួយ​ផលិត​ឡើង​ដោយ​ទូរសព្ទ​ HTC Nexus Ones ពីរ​គ្រឿង​ និង​ Samsung Nexus S មួយ​គ្រឿង​ ដោយ​ចំណាយ​ត្រឹម​តែ​ ៣៥០០​ដុល្លារ​ប៉ុណ្ណោះ​ ដើម្បី​ផលិត​បាន​ផ្កាយ​រណប​នេះ​​មួយ​គ្រឿង៕​

0 comments:

Post a Comment

ឈ្នះៗ!!