ក្នុងសប្តាហ៍នេះ កំពូលស្មាតហ្វូន Nexus 6P បានបង្ហាញខ្លួននៅលើទីផ្សារប្រទេសយើងហើយ ជាមួយតម្លៃថ្លៃជាងទីផ្សារសហរដ្ឋអាមេរិក ប្រមាណជិត 200 ដុល្លារ សម្រាប់អង្គផ្ទុកទិន្នន័យ 32GB ។ ដូចនេះមិត្តអ្នកអាន ដែលពេញចិត្តលើស្មាតហ្វូននេះ អ្នកអាចរកជាវបានតាមបណ្តាហាងនានា នៅក្នុងស្រុកយើង។
រីឯតម្លៃទូរស័ព្ទពេញនិយមវិញ យើងសង្កេតឃើញថា មានការធ្លាក់ថ្លៃច្រើន ជាពិសេសម៉ូឌែល iPhone តែម្តង ពេលឈានចូលដល់ខែធ្នូនេះ ហើយឈានចូលឆ្នាំថ្មី ស្មាតហ្វូនជាច្រើន នឹងបន្តធ្លាក់ថ្លៃច្រើនជាងនេះទៀត។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអ្នកតាមដានតារាងទើបអាប់ដេតនៅខាងក្រោម។
សូមទស្សនាតារាងទើបអាប់ដេតតម្លៃថ្មីនៅខាងក្រោម៖
តម្លៃទូរស័ព្ទដែលធ្លាក់ថ្លៃនាសប្តាហ៍នេះមានដូចជា៖
- iPhone 6 16GB ធ្លាក់ថ្លៃប្រមាណ 12 ដុល្លារ
- iPhone 6 64GB ធ្លាក់ថ្លៃប្រមាណ 23 ដុល្លារ
- iPhone 6 128GB ធ្លាក់ថ្លៃប្រមាណ 12 ដុល្លារ
- iPhone 6 Plus 16GB ធ្លាក់ថ្លៃប្រមាណ 33 ដុល្លារ
- iPhone 6 Plus 64GB ធ្លាក់ថ្លៃប្រមាណ 17 ដុល្លារ
- iPhone 6 Plus 128GB ធ្លាក់ថ្លៃប្រមាណ 32 ដុល្លារ
- iPhone 6s 16GB ធ្លាក់ថ្លៃប្រមាណ 17 ដុល្លារ
- iPhone 6s 64GB ធ្លាក់ថ្លៃប្រមាណ 17 ដុល្លារ
- iPhone 6s 128GB ធ្លាក់ថ្លៃប្រមាណ 27 ដុល្លារ
- iPhone 6s Plus 16GB ធ្លាក់ថ្លៃប្រមាណ 28 ដុល្លារ
- iPhone 6s Plus 64GB ធ្លាក់ថ្លៃប្រមាណ 97 ដុល្លារ
- iPhone 6s Plus 128GB ធ្លាក់ថ្លៃប្រមាណ 87 ដុល្លារ
- Galaxy A8 ធ្លាក់ថ្លៃប្រមាណ 5 ដុល្លារ
- Sony Xperia Z5 Premium ធ្លាក់ថ្លៃប្រមាណ 30 ដុល្លារ
សំរាប់ទូរស័ព្ទ ផ្សេងៗទៀត ដែលមាន នៅក្នុង តារាងនេះ គឺតម្លៃនៅ ទ្រឹងដដែល បើប្រៀបធៀប ជាមួយសប្តាហ៍មុន។
0 comments:
Post a Comment