ថ្មីៗនេះ ក្រុមហ៊ុន Asus បានដាក់បង្ហាញនូវ ស្មាតហ្វូនរបស់ខ្លួន ម៉ូឌែលថ្មីមួយទៀតហើយ ដែលមាន រូបរាងមិន សូវខុសប្លែក ពីស៊េរីមុនៗ ប៉ុន្មានទេ តែអ្វីដែល ធ្វើអោយគេ ភ្ញាក់ផ្អើលជាខ្លាំងនោះគឺ ថាមពលថ្ម របស់វា អាចទុកចោល ដោយមិនប្រើប្រាស់ បានរហូតដល់ទៅ 38 ថ្ងៃឯណោះ ខណៈពេលដែល ការនិយាយទូរស័ព្ទបានដល់ 37.6 ម៉ោង, ទស្សនាកំសាន្តវីដេអូបាន 22.6 ម៉ោង, ឆែកអ៊ីនធើណេត 32.5 ម៉ោង។
ស្មាតហ្វូននេះដែរ មានឈ្មោះថា Asus ZenFone Max បំពាក់ដោយ អេក្រង់ទំហំ 5.5 អ៊ីញ កម្រិត 720p, កាមេរ៉ាខាងក្រោយ 13 មេហ្គាភិចសែល និងខាងមុខ 5 មេហ្គាភិចសែល, ដំណើរការដោយបន្ទះឈីប Snapdragon 410 មានស៊ីភីយូ 4 គ្រាប់ អមមកជាមួយនឹងរ៉េម ទំហំ 2GB, អង្គផ្ទុកទិន្នន័យទំហំ 16GB មានថាមពលថ្មទំហំ 5000 mAh។ វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Mashmallow 6.0 ហើយក៏អាច ប្រើប្រាស់ 4G បានផងដែរ។
ចង់ដឹងបន្ថែម សូមទស្សនាវីដេអូខាងក្រោមនេះ៖
Asus ZenFone Max ដែលមានទម្ងន់ត្រឹមតែ 202 ក្រាម និងកម្រាស់ 10.5 មីលីម៉ែត្រនេះ នឹងដាក់លក់ ជាផ្លូវការ ក្នុងពេលឆាប់ៗ ខាងមុខនេះហើយ ក៏ប៉ុន្តែ យើងមិនទាន់ ដឹងច្បាស់នៅឡើយទេ ពីតម្លៃរបស់វានោះ។
រូបភាពបន្ថែម៖
0 comments:
Post a Comment